- ភារកិច្ច និង ទំនួលខុសត្រូវក្នុងការងារមាន៖
- -ផ្តល់ការស្វាគមន៍ដែលមានជំនាញវិជ្ជាជីវៈដល់អតិថិជន
- -ផ្ដល់ជូននូវព័ត៌មានដែលមានភាពជឿជាក់ចំពោះផលិតផល និងសេវាកម្ម ដល់អតិថិជន និងសាធារណជន
- -ជួយសម្រួលដល់អតិថិជនក្នុងការបើកគណនី និងការបំពេញឯកសារ
- -ដោះស្រាយបញ្ហារបស់អតិថិជនដោយផ្ទាល់ ឬដោយប្រយោល និងតាមដានពីការពេញចិត្តរបស់អតិថិជន រួចធ្វើរបាយការណ៍
- -គ្រប់គ្រង និងថែរក្សាឯកសារសន្សំ
- -ជួយសម្របសម្រួល ត្រួតពិនិត្យបញ្ហាទាក់ទងនឹងកាតអេធីអឹម និងប្រព័ន្ធសេវាធនាគារចល័ត ជូនអតិថិជន
- -គ្រប់គ្រងអតិថិជន និងសាលធនាគារឲ្យមានសណ្តាប់ធ្នាប់
- -ទទួលខុសត្រូវក្នុងការឆ្លើយតបនូវសំនួររបស់អតិថិជនដោយផ្ទាល់ និងតាមរយៈទូរស័ព្ទ
-ជួយក្នុងសកម្មភាពទំនាក់ទំនងសាធារណៈ និង ផ្សព្វផ្សាយផ្សេងៗ។
- លក្ខណសម្បត្តិចាំបាច់ត្រូវមាន៖
- -កំពុងបន្ត ឬបញ្ចាប់បរិញ្ញាប័ត្រផ្នែកទីផ្សារ ហិរញ្ញវត្ថុ និងធនាគារ ឬបរិញ្ញាប័ត្រដទៃទៀតដែលពាក់ព័ន្ធ
- -មានបទពិសោធន៍ជាមន្រ្តីបម្រើសេវាអតិថិជនកាន់តែប្រសើរ
- -ចេះប្រើប្រាស់កុំព្យូទ័របានល្អ (MS Office និងMS Outlook)
- -អាចប្រើប្រាស់ភាសាអង់គ្លេសក្នុងការទំនាក់ទំនង
- -មានអត្តចរិករួសរាយរាក់ទាក់ ស្លូតបូត សុភាពរៀបសារ និងមានទំនាក់ទំនងល្អ
- -មានជំនាញក្នុងការទំនាក់ទំនងជាមួយអតិថិជន និង ការងារជាក្រុមបានល្អ
- -ប្រឹងប្រែងធ្វើការងារ និង មានការប្តេជ្ញាចិត្តខ្ពស់
-លើកទឹកចិត្តដល់បេក្ខនារីក្នុងការដាក់ពាក្យ។